1. ចូរប្រាប់ដល់ពួកបងប្អូនប្រុសរបស់ឯងថា «អាំមី» ហើយដល់បងប្អូនស្រីថា «រូហាម៉ា»ចុះ។
2. ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្ដីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
3. ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
4. អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ
5. ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ង និងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង និងគ្រឿងផឹកផង
6. ដូច្នេះមើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត
7. នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថាអញនឹងវិលទៅឯប្ដីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។