1. គេចាប់ឆ្នោតទី២ឲ្យស៊ីម្មាន គឺឲ្យពូជអំបូរពួកកូនចៅស៊ីម្មានតាមគ្រួគេទាំងប៉ុន្មាន ហើយមរដកគេក៏ត្រូវត្រង់កណ្តាលមរដករបស់ពួកកូនចៅយូដា
2. ឯមរដករបស់គេ គឺជាក្រុងប្អៀរ-សេបា១ សេបា១ ម៉ូឡាដា១
3. ហាសា-ស៊ូអាល១ បាឡា១ អាសែម១
4. អែលថូឡាត១ បេធូល១ ហោម៉ា១
5. ស៊ីកឡាក់១ បេត-ម៉ារកាបូត១ ហាសា-ស៊ូសា១
6. បេត-ល្បាអូត១ និងសារូហែន១ ទាំងអស់មាន១៣ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង
7. ក្រុងអាយីន១ រីម៉ូន១ អេធើរ១ ហើយអាសាន១ ទាំងអស់មាន៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង