1. ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់បានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយទ្រង់ជូនពរលោក។
2. លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយទ្រង់ជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។
3. ទ្រង់គ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។