បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះ‌បាទហេ‌សេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះ‌ករុណាដូចម្ដេចខ្លះ?»។ ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ី‌ឡូន»។