3. ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទនៅពេលព្រលឹមដូចទឹកសន្សើមនៅពេលព្រឹកដែលបាត់ទៅវិញយ៉ាងឆាប់ៗដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវនិងដូចផ្សែងហុយចេញពីរោងបាយ។
4. ចំណែកឯយើងវិញយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេងទៀតក្រៅពីយើងទេក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
5. យើងបានថែទាំអ្នកនៅវាលរហោស្ថាននៅលើទឹកដីហួតហែង។
6. ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ពួកគេវាយឫកខ្ពស់ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
7. យើងនឹងប្រែក្លាយដូចជាសិង្ហនិងដូចខ្លារខិននៅតាមផ្លូវយើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។