26. ពេលគេទូលអង្វរព្រះជាម្ចាស់ ព្រះអង្គស្ដាប់គេគេចូលទៅគាល់ព្រះអង្គដោយអំណរព្រះអង្គរាប់គេជាមនុស្សសុចរិតឡើងវិញ។
27. ពេលនោះ គេនឹងច្រៀងនៅចំពោះមុខមនុស្សម្នាថា:“ខ្ញុំបានប្រព្រឹត្តអំពើបាបខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវតែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
28. ព្រះអង្គបានរំដោះខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្ដៅខ្ញុំនៅមានជីវិត ហើយមើលឃើញពន្លឺ”។
29. ព្រះជាម្ចាស់ធ្វើការទាំងនេះចំនួនពីរឬបីលើក ចំពោះមនុស្ស
30. ដើម្បីនាំគេឲ្យចៀសផុតពីរណ្ដៅហើយឲ្យពន្លឺជីវិតចាំងចែងទៅលើគេ។