លោកអេបេដ-‌មេលេកក៏នាំទាហានទៅជាមួយឆ្ពោះទៅវាំងស្ដេច ហើយទៅខាងក្រោមឃ្លាំងព្រះ‌រាជ្យទ្រព្យ។ គាត់យកសម្លៀក‌បំពាក់រិច‌រឹល និងក្រណាត់ចាស់ៗមកចងនឹងខ្សែ‌ពួរ សម្រូតចុះទៅឲ្យលោកយេរេមា នៅក្នុងអណ្ដូង។