គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 5:4-14 Khmer Standard Version (KHSV)

4. ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មកវាយ​លុក​ស្រុក​យើងហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើងពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

5. មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើងដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើងស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពីកណ្ដាប់​ដៃ​របស់​ពួក​គេ។

6. កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។

7. កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃនិង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ីដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះឲ្យ​រួច​បាន​ឡើយ។

8. ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នកចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!

9. នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នកយើង​នឹង​កម្ទេច​រទេះ​ចំបាំង​របស់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នកយើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំទាំង​ប៉ុន្មាន​របស់​អ្នក។

11. យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នកហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។

12. យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយនិង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូបដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។

13. យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នកយើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។

14. យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានាតាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើងព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។

សូមអានជំពូកពេញលេញ មីកា 5