ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 5 Khmer Standard Version (KHSV)

ព្រះ‌សង្គ្រោះ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម

1. «បេថ្លេ‌ហិម​អេប្រាតា​អើយ!ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែនតែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។លោក​នោះ​មាន​ដើម​កំណើតតាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។

2. ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោលប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិនរហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ពេល​នោះ បង‌ប្អូន​របស់​បុត្រដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នាជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។

3. ស្ដេច​នោះ​នឹង​ក្រោក​ឡើងហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក។អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្តដ្បិត​ចាប់​ពី​ពេល​នេះ​ទៅស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដមរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4. ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មកវាយ​លុក​ស្រុក​យើងហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើងពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

5. មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើងដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើងស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពីកណ្ដាប់​ដៃ​របស់​ពួក​គេ។

6. កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។

7. កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃនិង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ីដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះឲ្យ​រួច​បាន​ឡើយ។

8. ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នកចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!

9. នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នកយើង​នឹង​កម្ទេច​រទេះ​ចំបាំង​របស់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នកយើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំទាំង​ប៉ុន្មាន​របស់​អ្នក។

11. យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នកហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។

12. យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយនិង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូបដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។

13. យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នកយើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។

14. យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានាតាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើងព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។