នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះពួកគេបានប្រែចិត្ដនៅពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងលោកយ៉ូណាស គឺនៅទីនេះស្រាប់ហើយ។