គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

៣ យ៉ូហាន 1:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដូច្នេះ យើង​រាល់​គ្នា​ត្រូវ​ជួយ​ទំនុក​បំរុង​ដល់​មនុស្ស​យ៉ាង​នោះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​ជា​មួយ​នឹង​គេ​ក្នុង​សេចក្តី​ពិត។

9. ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ពួក​ជំនុំ ប៉ុន្តែ អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ

10. ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្តី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។

11. អ្នក​ស្ងួនភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្តី​ល្អ កុំ​ឲ្យ​តាម​សេចក្តី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ

12. មនុស្ស​ទាំង​អស់ ព្រម​ទាំង​សេចក្តី​ពិត ក៏​ធ្វើ​បន្ទាល់​យ៉ាង​ល្អ​ពី​អ្នក​ដេមេ‌ទ្រាស យើង​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា សេចក្តី​បន្ទាល់​របស់​យើង នោះ​ពិត​ប្រាកដ​មែន។

13. ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក តែ​មិន​ចង់​សរសេរ​ដោយ​ស្លាប​ប្រកា និង​ទឹក​ខ្មៅ​ទេ

14. ដោយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា​យ៉ាង​ឆាប់ ហើយ​នឹង​និយាយ​ដោយ​ផ្ទាល់​មាត់​វិញ

សូមអានជំពូកពេញលេញ ៣ យ៉ូហាន 1