គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 4:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស ឲ្យ​ខ្ញុំ​រួច​ពី​គ្រប់​ការ​អាក្រក់​ទៅ​ទៀត ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ទុក​សំរាប់​នគរ​ទ្រង់​នៅ​ស្ថាន‌សួគ៌ សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។

19. សូម​ជំរាប​សួរ​ដល់​នាង​ព្រីស៊ីល និង​អ្នក​អ័គីឡា ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​អូនេសិភ័រ​ផង

20. អ្នក​អេរ៉ា‌ស្ទុស​បាន​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​អ្នក​ទ្រភីម​ចោល ទាំង​ឈឺ​នៅ​ក្រុង​មីលេត

21. ចូរ​ខំ​ប្រឹង​ទៅ​ឲ្យ​បាន​ដល់​មុន​រដូវ​រងា អ្នក​អ៊ើប៊ូ‌ល៉ុស អ្នក​ពូដេន អ្នក​លីណុស អ្នក​ក្លូឌាស ហើយ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា សូម​ជំរាប​សួរ​ដល់​អ្នក។

22. សូម​ឲ្យ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ បាន​គង់​ជា​មួយ​នឹង​វិញ្ញាណ​អ្នក សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 4