គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 3:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មួយ​សោត​ទៀត បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ផ្សាយ​ចេញ​ទៅ ហើយ​បាន​ដំកើង​ឡើង ដូច​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែរ

2. ហើយ​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​មនុស្ស​វៀច និង​ពី​មនុស្ស​អាក្រក់​ចេញ ដ្បិត​មិន​មែន​មនុស្ស​ទាំង​អស់ ដែល​មាន​សេចក្តី​ជំនឿ​ទេ

3. តែ​ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​ផង

4. យើង​ខ្ញុំ​ក៏​ទុក​ចិត្ត​នឹង​ព្រះ‌អម្ចាស់ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​កំពុង​តែ​ប្រព្រឹត្ត ហើយ​នឹង​ប្រព្រឹត្ត​ត​ទៅ​ទៀត តាម​អស់​ទាំង​សេចក្តី​ដែល​យើង​ខ្ញុំ​បាន​ផ្តាំ​ទុក​ដែរ

5. សូម​ឲ្យ​ព្រះ‌អម្ចាស់​ដំរង់​ចិត្ត​អ្នក​រាល់​គ្នា ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ និង​សេចក្តី​ខ្ជាប់‌ខ្ជួន​របស់​ព្រះ‌គ្រីស្ទ​ចុះ។

6. ឥឡូវ​នេះ បង​ប្អូន​អើយ យើង​ខ្ញុំ​សូម​ផ្តាំ​មក​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​ថយ​ចេញ​ឲ្យ​ផុត​ពី​គ្រប់​ទាំង​បង​ប្អូន​ណា ដែល​ប្រព្រឹត្ត​ខុស​របៀប ហើយ​មិន​ស្តាប់​តាម​បញ្ញត្ត​ដែល​បាន​ទទួល​ពី​យើង​ខ្ញុំ

7. ដ្បិត​ខ្លួន​អ្នក​រាល់​គ្នា​ដឹង​ហើយ ដែល​គួរ​ត្រាប់​តាម​យើង​ខ្ញុំ​ជា​យ៉ាង​ណា ពី​ព្រោះ​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឥត​របៀប ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 3