គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 2:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក ហើយ​យើង​រាល់​គ្នា​ត្រូវ​ប្រជុំ​គ្នា​នៅ​ចំពោះ​ទ្រង់ នោះ​យើង​ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា

2. កុំ​ឲ្យ​អ្នក​រាល់​គ្នា​ឆាប់​មាន​គំនិត​រវើ‌រវាយ ឬ​ថប់​ព្រួយ​អ្វី ទោះ​បើ​ដោយ‌សារ​វិញ្ញាណ​ណា ឬ​ពាក្យ​សំដី​ណា ឬ​សំបុត្រ​ណា ដូច​ជា​មក​ពី​យើង​ខ្ញុំ​ក្តី ដែល​ថា​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​ជិត​ដល់​ហើយ​នោះ​ឡើយ

3. កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស

4. ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិ‌បត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង

5. តើ​ឯង​អ្នក​រាល់​គ្នា​មិន​នឹក​ចាំ​ទេ​ឬ​អី​ថា ក្នុង​គ្រា​ដែល​ខ្ញុំ​នៅ​ជា​មួយ នោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្តី​ទាំង​នេះ​ដែរ

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 2