គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 1:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ហើយ​ឲ្យ​អ្នក​រាល់​គ្នា ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ‌ចេស្តា​ទ្រង់

8. នៅ​ក្នុង​អណ្តាត​ភ្លើង ទាំង​សង‌សឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អ ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌អម្ចាស់​នៃ​យើង

9. គេ​នឹង​រង​ទុក្ខ​ទោស ជា​សេចក្តី​ហិន‌វិនាស​អស់​កល្ប‌ជានិច្ច ឃ្លាត​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌អម្ចាស់ ហើយ​ពី​សិរី‌ល្អ​នៃ​ព្រះ‌ចេស្តា​ទ្រង់

10. ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ

11. ដូច្នេះ យើង​ខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដើម្បី​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ បាន​រាប់​អ្នក​រាល់​គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់​ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការ​ដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះ‌ចេស្តា

12. ដើម្បី​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 1