គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថែស្សាឡូនីច 1:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​ប៉ុល ស៊ីលវ៉ាន និង​ធីម៉ូថេ យើង​ខ្ញុំ​ផ្ញើ​មក​ពួក​ជំនុំ នៅ​ក្រុង​ថែស្សា‌ឡូ‌នីច ដែល​នៅ​ក្នុង​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​រាល់​គ្នា និង​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ

2. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។

3. បង​ប្អូន​អើយ យើង​ខ្ញុំ​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជានិច្ច ពី​ដំណើរ​អ្នក​រាល់​គ្នា ដូច​ជា​គួរ​គប្បី​ដែរ ពី​ព្រោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា កំពុង​តែ​ចំរើន​កាន់​តែ​ច្រើន​ឡើង ហើយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើង​ដែរ

4. ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្តី​ខ្ជាប់‌ខ្ជួន និង​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្តី​បៀត‌បៀន និង​សេចក្តី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ

5. នោះ​ជា​ភស្តុ‌តាង​ពី​សេចក្តី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រាប់​ជា​គួរ​នឹង​នគរ​ព្រះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រង​ទុក្ខ ដោយ​ព្រោះ​នគរ​នោះ​ឯង

សូមអានជំពូកពេញលេញ ២ ថែស្សាឡូនីច 1