គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 9:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ខ្ញុំ​ចង់​និយាយ​ដូច្នេះ គឺ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់ នោះ​នឹង​ច្រូត​បាន​តិច ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ច្រើន​វិញ

7. ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ

8. ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ‌គុណ​បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជានិច្ច ដើម្បី​ឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក

9. ដូច​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ទ្រង់​បាន​ចែក​សុស‌សាយ ទ្រង់​បាន​ប្រទាន​ទៅ​ពួក​ទ័ល‌ក្រ សេចក្ដី​សុចរិត​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច»

10. រីឯ​ព្រះ​ដែល​ទ្រង់​ផ្គត់‌ផ្គង់​ពូជ សំរាប់​អ្នក​ដែល​ព្រោះ និង​អាហារ​សំរាប់​បរិភោគ​ផង នោះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ចំរើន​ពូជ​ដែល​អ្នក​រាល់​គ្នា​ព្រោះ​នោះ​ដែរ ព្រម​ទាំង​ចំរើន​ផល​ពី​ការ​សុចរិត របស់​អ្នក​រាល់​គ្នា​ផង

11. ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា

សូមអានជំពូកពេញលេញ ២ កូរិនថូស 9