គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 9:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ពី​ព្រោះ​ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិន​មែន​គ្រាន់​តែ​បំពេញ​សេចក្ដី​ដែល​គេ​ត្រូវ​ការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើង​ជា​ហូរ‌ហៀរ​ដល់​ព្រះ​ដែរ ដោយ‌សារ​ពាក្យ​គេ​អរ​ព្រះ‌គុណ​ជា​ច្រើន

13. ហើយ​ដោយ​គេ​ឃើញ​ភស្តុ‌តាង​ពី​ការ​ជំនួយ​នេះ នោះ​គេ​សរសើរ‌ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សំដែង​ច្បាស់​ថា ខ្លួន​ជា​អ្នក​ចុះ​ចូល​តាម​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ពិត ហើយ​ដោយ​ព្រោះ​ការ​សទ្ធា​ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​គេ នឹង​មនុស្ស​ទាំង​អស់​ផង

14. គេ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ស្រឡាញ់​ជា​ខ្លាំង ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ​ដ៏​លើស​លប់ ដែល​សណ្ឋិត​លើ​អ្នក​រាល់​គ្នា

15. អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន។

សូមអានជំពូកពេញលេញ ២ កូរិនថូស 9