គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 6:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ក្នុង​គ្រប់​ការ​ទាំង​អស់ នោះ​យើង​ខ្ញុំ​ខំ​ផ្ទុក‌ផ្តាក់​ខ្លួន ទុក​ដូច​ជា​អ្នក​បំរើ​ព្រះ គឺ​ក្នុង​ការ​ទ្រាំទ្រ​ជា​ច្រើន ក្នុង​ការ​ទុក្ខ​លំបាក ការ​ខ្វះ​ខាត ការ​ចង្អៀត‌ចង្អល់

5. កាល​គេ​វាយ ដាក់​គុក កើត​វឹកវរ ក្នុង​ការ​នឿយ​ហត់ ចាំ​យាម តម​អត់

6. ដោយ​ចិត្ត​ស្អាត ដោយ​ចេះ​ដឹង ដោយ​អត់​ធ្មត់ ដោយ​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ‌ត្រង់

7. ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​សុចរិត ទាំង​ស្តាំ​ទាំង​ឆ្វេង

8. ដោយ​មាន​កេរ្តិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់‌ឱន ដោយ​គេ​និយាយ​អាក្រក់ ឬ​ល្អ​ក្តី ទុក​ដូច​ជា​មនុស្ស​កំភូត តែ​ពិត​ត្រង់​ទេ

9. ដូច​ជា​គ្មាន​អ្នក​ណា​ស្គាល់​យើង​ខ្ញុំ តែ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​វិញ ដូច​ជា​ហៀប​នឹង​ស្លាប់ តែ​មើល យើង​ខ្ញុំ​រស់​ទេ ដូច​ជា​ត្រូវ​វាយ‌ផ្ចាល តែ​មិន​បាន​ដល់​ស្លាប់​ទេ

សូមអានជំពូកពេញលេញ ២ កូរិនថូស 6