គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 3:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាលម៉ាន​ទៅ

9. ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត

10. ពី​ព្រោះ​ឯ​សេចក្ដី​ដែល​មាន​សិរី‌ល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរី‌ល្អ​វិញ ដោយ​ព្រោះ​សិរី‌ល្អ​នេះ​ដែល​លើស​ទៅ​ទៀត

11. ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត

12. ដូច្នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​ក្លាហាន​ណាស់

13. មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្ដី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ

14. តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ

15. ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ

16. តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​ដោះ​ចោល​ចេញ

17. រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ នោះ​ក៏​មាន​សេរី‌ភាព​ដែរ

18. ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 3