គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 2:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​ខ្ញុំ​បាន​គិត​សំរេច​សេចក្ដី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ

2. ដ្បិត​បើ​សិន​ជា​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ទៅ​ហើយ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បាន លើក​តែ​អ្នក​នោះ​ឯង​ដែល​ព្រួយ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ

3. ហើយ​ខ្ញុំ​បាន​សរសេរ​សេចក្ដី​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​កើត​ព្រួយ​ចិត្ត​ពី​ដំណើរ​អ្នក​ខ្លះ ដែល​មុខ​គួរ​ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ​ដោយ‌សារ​គេ​វិញ ដោយ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង​អស់​ថា ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​រីក‌រាយ នោះ​ក៏​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រីក‌រាយ​ដែរ

4. ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​ខ្ញុំ​មាន​ចិត្ត​លំបាក ហើយ​ថប់​ព្រួយ ព្រម​ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ដែរ​នោះ​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជា​បរិបូរ​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឯង។

5. ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្ដី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ

6. ឯ​ទោស​ដែល​ច្រើន​គ្នា​បាន​ធ្វើ​ដល់​មនុស្ស​យ៉ាង​នោះ នោះ​ល្មម​ប៉ុណ្ណឹង​ហើយ

7. បាន​ជា​ស៊ូ​ឲ្យ​អត់​ទោស ហើយ​កំសាន្ត​ចិត្ត​មនុស្ស​នោះ​វិញ ក្រែង​មនុស្ស​នោះ​ត្រូវ​ស្រូប​បាត់ ដោយ​កើត​ទុក្ខ​ព្រួយ​កាន់​តែ​ខ្លាំង​ឡើង

សូមអានជំពូកពេញលេញ ២ កូរិនថូស 2