គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 11:26-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្ដី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរ​ប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទី​ក្រុង ក្នុង​ទី​រហោ‌ស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បង​ប្អូន​ក្លែង‌ក្លាយ​ដែរ

27. ត្រូវ​នឿយ​ហត់ ហើយ​លំបាក ត្រូវ​ចាំ​យាម​ជា​ញយ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​ជា​ញឹក‌ញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង

28. ក្រៅ​ពី​ការ​ខាង​សាច់​ឈាម​ទាំង​នោះ ក៏​មាន​សេចក្ដី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត

29. តើ​អ្នក​ឯ​ណា​ខ្សោយ ហើយ​ខ្ញុំ​មិន​បាន​ខ្សោយ​ផង តើ​អ្នក​ឯ​ណា​អាក់‌អន់​ចិត្ត ហើយ​ខ្ញុំ​មិន​ឈឺ‌ឆ្អាល​ផង

30. បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្ដី​កំសោយ​របស់​ខ្ញុំ​វិញ

31. ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ដែល​មាន​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច ទ្រង់​ជ្រាប​ថា ខ្ញុំ​មិន​កុហក​ទេ

32. នៅ​ក្រុង​ដាម៉ាស ចៅ‌ហ្វាយ​ស្រុក​នៃ​ស្តេច​អើរេតាស បាន​ឲ្យ​គេ​ចាំ​យាម​ទី​ក្រុង ដោយ​ចង់​ចាប់​ខ្ញុំ

33. ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សំរូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 11