គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 10:9-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ

10. ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ»

11. ត្រូវ​ឲ្យ​មនុស្ស​យ៉ាង​នោះ​បាន​យល់​ថា កាល​ណា​យើង​ខ្ញុំ​នៅ​ជា​មួយ នោះ​យើង​ខ្ញុំ​នឹង​ប្រព្រឹត្ត ដូច​ជា​យើង​ខ្ញុំ​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ពី​កាល​ដែល​មិន​បាន​នៅ​ជា​មួយ​ដែរ

12. ដ្បិត​យើង​ខ្ញុំ​មិន​ហ៊ាន​រាប់​ខ្លួន​ជា​មួយ​នឹង​ពួក​អ្នក​នោះ​ខ្លះ ឬ​ផ្ទឹម​ខ្លួន​នឹង​គេ ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​គេ​នោះ​ឡើយ ពួក​អ្នក​នោះ​ដែល​គេ​វាស់ ហើយ​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​គេ នោះ​គ្មាន​ប្រាជ្ញា​ទេ

13. រីឯ​យើង​ខ្ញុំៗ មិន​ព្រម​អួត​ពី​ការ​ក្រៅ​ខ្នាត​របស់​យើង​ខ្ញុំ​ឡើយ គឺ​អួត​តាម​តែ​មាត្រា​ខ្នាត ដែល​ព្រះ​ដ៏​ជា​ម្ចាស់​នៃ​ខ្នាត ទ្រង់​បាន​ចែក​មក​យើង​ខ្ញុំ ជា​ខ្នាត​ដែល​បាន​លូក​មក​រហូត​ដល់​អ្នក​រាល់​គ្នា​ផង

14. ដ្បិត​យើង​ខ្ញុំ​មិន​មែន​លូក​រំលង​ហួស​ខ្នាត​យើង​ខ្ញុំ ទុក​ដូច​ជា​ខ្នាត​នោះ​មិន​ដល់​អ្នក​រាល់​គ្នា​នោះ​ទេ ពី​ព្រោះ​យើង​ខ្ញុំ​បាន​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ដែរ

15. ហើយ​យើង​ខ្ញុំ​មិន​អួត​ពី​ការ​អ្វី​ក្រៅ​ខ្នាត ដែល​មនុស្ស​ឯ​ទៀត​បាន​ធ្វើ​នោះ​ឡើយ ដ្បិត​យើង​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ថា កាល​ណា​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​ឡើង នោះ​យើង​ខ្ញុំ​នឹង​បាន​ដំកើង​ធំ​ឡើង​ជា​បរិបូរ ក្នុង​ពួក​អ្នក​រាល់​គ្នា តាម​មាត្រា​របស់​យើង​ខ្ញុំ​ដែរ

16. ប្រយោជន៍​ឲ្យ​បាន​ផ្សាយ​ដំណឹង​ល្អ ទៅ​ខាង​នាយ​អ្នក​រាល់​គ្នា​ទៅ​ទៀត ឥត​អួត​ពី​ការ​អ្វី​ដែល​រៀប‌ចំ​ជា​ស្រេច ក្នុង​មាត្រា​នៃ​មនុស្ស​ឯ​ទៀត​ឡើយ

17. ឯ​អ្នក​ណា​ដែល​អួត នោះ​ត្រូវ​អួត​តែ​ក្នុង​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ

18. ដ្បិត​មិន​មែន​ជា​អ្នក​ដែល​ផ្ទុក‌ផ្តាក់​ខ្លួន​ឯង ដែល​បាន​លើក​តាំង​នោះ​ទេ គឺ​ជា​អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ផ្ទុក‌ផ្តាក់​វិញ​ទេ​តើ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 10