2. ក៏អង្វរអ្នករាល់គ្នាថា កាលណាខ្ញុំមកឯអ្នករាល់គ្នា នោះកុំឲ្យខ្ញុំត្រូវមានសេចក្ដីក្លាហានតាមដែលខ្ញុំសំរេចថា នឹងមានចំពោះអ្នកខ្លះ ដែលស្មានថាយើងខ្ញុំដើរតាមសាច់ឈាមនោះឡើយ
3. ដ្បិតទោះបើយើងខ្ញុំដើរក្នុងសាច់ឈាមមែន គង់តែមិនតយុទ្ធតាមសាច់ឈាមទេ
4. ព្រោះគ្រឿងសស្ត្រាវុធពិជ័យសង្គ្រាមរបស់យើងខ្ញុំ មិនមែនជារបស់ខាងសាច់ឈាមទេ គឺជាឥទ្ធិឫទ្ធិដែលមកពីព្រះ សំរាប់នឹងរំលំទីមាំមួនវិញ
5. ដែលអាចនឹងរំលាយអស់ទាំងគំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្ដីយ៉ាងខ្ពង់ខ្ពស់ ដែលលើកខ្លួនឡើងទាស់នឹងចំណេះនៃព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ
6. ក៏ប្រុងប្រៀបទុកជាស្រេច នឹងធ្វើទោសដល់គ្រប់ទាំងសេចក្ដីរឹងចចេស ក្នុងកាលដែលអ្នករាល់គ្នាបានស្តាប់បង្គាប់គ្រប់ជំពូកហើយ។
7. អ្នករាល់គ្នាមើលតែឫកពារខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ
8. ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំ សំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្ដីខ្មាសដែរ
9. ក្រែងមើលទៅដូចជាខ្ញុំចង់បំភ័យអ្នករាល់គ្នា ដោយសារសំបុត្រ
10. ដ្បិតគេថា «សំបុត្រលោកមានពាក្យធ្ងន់ ហើយមានអំណាច តែកាលណាលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់វិញ ហើយពាក្យសំដីលោកក៏គួរឲ្យមើលងាយដែរ»
11. ត្រូវឲ្យមនុស្សយ៉ាងនោះបានយល់ថា កាលណាយើងខ្ញុំនៅជាមួយ នោះយើងខ្ញុំនឹងប្រព្រឹត្ត ដូចជាយើងខ្ញុំបានសរសេរចុះក្នុងសំបុត្រ ពីកាលដែលមិនបាននៅជាមួយដែរ