គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិនថូស 10:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព និង​សេចក្ដី​សំឡូត​របស់​ព្រះ‌គ្រីស្ទ

2. ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កាល​ណា​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ក្លាហាន​តាម​ដែល​ខ្ញុំ​សំរេច​ថា នឹង​មាន​ចំពោះ​អ្នក​ខ្លះ ដែល​ស្មាន​ថា​យើង​ខ្ញុំ​ដើរ​តាម​សាច់​ឈាម​នោះ​ឡើយ

3. ដ្បិត​ទោះ​បើ​យើង​ខ្ញុំ​ដើរ​ក្នុង​សាច់​ឈាម​មែន គង់​តែ​មិន​ត‌យុទ្ធ​តាម​សាច់​ឈាម​ទេ

4. ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ

5. ដែល​អាច​នឹង​រំលាយ​អស់​ទាំង​គំនិត​ដែល​គេ​រិះ‌គិត និង​គ្រប់​ទាំង​សេចក្ដី​យ៉ាង​ខ្ពង់‌ខ្ពស់ ដែល​លើក​ខ្លួន​ឡើង​ទាស់​នឹង​ចំណេះ​នៃ​ព្រះ ព្រម​ទាំង​នាំ​អស់​ទាំង​គំនិត ឲ្យ​ចុះ​ចូល​ស្តាប់​បង្គាប់​ព្រះ‌គ្រីស្ទ​វិញ

6. ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។

សូមអានជំពូកពេញលេញ ២ កូរិនថូស 10