គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពេត្រុស 5:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ ដែល​ជា​អ្នក​ចាស់‌ទុំ​ដែរ ហើយ​ជា​ស្មរ​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី‌ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ទូន្មាន​ថា

2. ចូរ​ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ចុះ ទាំង​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ​ចង់​បាន​កំរៃ​ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ

3. មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ

4. រួច​កាល​ណា​មេ​ពួក​អ្នក​គង្វាល​បាន​លេច​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​ស្រពោន​ឡើយ។

5. ឯ​អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង នោះ​ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់‌ទុំ​ដែរ ហើយ​ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះ‌គុណ​ដល់​ពួក​រាប​សា​វិញ

សូមអានជំពូកពេញលេញ ១ ពេត្រុស 5