គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 6:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​អស់​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បំរើ​គេ នោះ​ត្រូវ​រាប់​ចៅ‌ហ្វាយ​ខ្លួន ទុក​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​គ្រប់​យ៉ាង​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ និង​សេចក្តី​បង្រៀន​នេះ​ឡើយ

2. ហើយ​អ្នក​ណា​ដែល​មាន​ចៅ‌ហ្វាយ​ជា​អ្នក​ជឿ នោះ​មិន​ត្រូវ​មាន​ចិត្ត​មើល‌ងាយ​ដល់​ចៅ‌ហ្វាយ​នោះ ដោយ​ព្រោះ​ជា​បង​ប្អូន​គ្នា​ទេ តែ​ស៊ូ​បំរើ​វិញ ដោយ​ព្រោះ​ចៅ‌ហ្វាយ​នោះ​ជា​អ្នក​ជឿ ហើយ​ជា​ស្ងួនភ្ងា​ដែរ ជា​អ្នក​ដែល​ចំរើន​ឡើង ដោយ​ការ​បំរើ​យ៉ាង​ល្អ​នោះ​ឯង ចូរ​ឲ្យ​អ្នក​បង្រៀន​សេចក្តី​ទាំង​នេះ ហើយ​ទូន្មាន​គេ​ចុះ។

3. បើ​អ្នក​ណា​បង្រៀន​ពី​សេចក្តី​អ្វី​ផ្សេង​ទៀត ហើយ​មិន​យល់​ព្រម​តាម​ពាក្យ​សំដី​ដែល​ត្រឹម​ត្រូវ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ជា​សេចក្តី​បង្រៀន​ដែល​ត្រឹម​ត្រូវ តាម​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទេ

4. អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្តី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​សេចក្តី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ

5. ជា​សេចក្តី​ជំលោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត ហើយ​ឥត​ស្គាល់​សេចក្តី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ជា​ផ្លូវ​ឲ្យ​បាន​កំរៃ

6. តែ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់‌ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន

7. ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ

8. តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ

9. ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុក‌ស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្តេស​ផ្តាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្តី​ហិន‌វិនាស និង​សេចក្តី​អន្តរ‌ធាន​វិញ

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 6