20. ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ
21. ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្តីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ
22. កុំឲ្យប្រញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្តីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ
23. កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក និងរោគដែលអ្នកមានជាញយៗ
24. អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លះទៀត បានមកតាមក្រោយ
25. ឯការល្អវិញ ក៏ឃើញច្បាស់ដូច្នោះដែរ បើមានការល្អណាដែលមិនច្បាស់ នោះនៅតែលាក់មិនកំបាំងដែរ។