គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 5:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. គេ​នឹង​មាន​ទោស ដោយ​ព្រោះ​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ដើម

13. ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្តី​ដែល​មិន​គួរ​គប្បី​ទៀត​ផង

14. ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្រី​មេម៉ាយ​ដែល​នៅ​ក្មេង បាន​យក​ប្ដី​ទៅ ដើម្បី​នឹង​បង្កើត​កូន ហើយ​គ្រប់​គ្រង​នៅ​ទី​ផ្ទះ ឥត​បើក​ឱកាស​ឲ្យ​ពួក​អ្នក ដែល​រក​រឿង បាន​ត្មះ‌តិះដៀល​ឡើយ

15. ដ្បិត​មាន​អ្នក​ខ្លះ​ងាក​បែរ​ទៅ តាម​អារក្ស​សាតាំង​ហើយ

16. បើ​មាន​អ្នក​ជឿ​ណា ទោះ​ប្រុស​ឬ​ស្រី​ដែល​មាន​ម្តាយ​មេម៉ាយ នោះ​ត្រូវ​ជួយ​ផ្គត់‌ផ្គង់​ឲ្យ​ផង កុំ​ឲ្យ​ផ្ទុក​លើ​ពួក​ជំនុំ​ឡើយ ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ផ្គត់‌ផ្គង់​ដល់​ពួក​អ្នក ដែល​ពិត​ជា​មេម៉ាយ​នោះ​វិញ។

17. អ្នក​ចាស់‌ទុំ​ណា ដែល​ជា​អ្នក​នាំ​មុខ​យ៉ាង​ល្អ នោះ​ត្រូវ​រាប់​ជា​គួរ​នឹង​គោរព​ប្រតិ‌បត្តិ​ជា​ទ្វេ​គុណ​ឡើង គឺ​មាន​ពួក​ដែល​ខំ​ផ្សាយ​ព្រះ‌បន្ទូល ហើយ​នឹង​ពួក​ដែល​បង្រៀន​ជា​ដើម

18. ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ»

19. កុំ​ឲ្យ​ស្តាប់​សេចក្តី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់‌ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២ឬ៣​នាក់

20. ឯ​អ្នក​ណា​ដែល​ធ្វើ​បាប នោះ​ចូរ​ផ្ចាញ់‌ផ្ចាល​គេ នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​កោត‌ខ្លាច​ដែរ

21. ខ្ញុំ​ផ្តាំ​នឹង​អ្នក​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពួក​ទេវតា​រើស​តាំង​ផង​ថា ឲ្យ​អ្នក​កាន់​តាម​សេចក្តី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ

22. កុំ​ឲ្យ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ក៏​កុំ​ឲ្យ​មាន​សេចក្តី​ប្រកប​ក្នុង​បាប​របស់​មនុស្ស​ឯ​ទៀត​ឲ្យ​សោះ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ចុះ

23. កុំ​ឲ្យ​ផឹក​ទឹក​តែ​ប៉ុណ្ណោះ ត្រូវ​ឲ្យ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​ផង ដោយ​ព្រោះ​ក្រពះ​អ្នក និង​រោគ​ដែល​អ្នក​មាន​ជា​ញយៗ

24. អំពើ​បាប​របស់​មនុស្ស​ខ្លះ​បាន​ឃើញ​ច្បាស់ ក៏​នាំ​មុខ​គេ​ទៅ ឲ្យ​ត្រូវ​ជំនុំ​ជំរះ ឯ​បាប​របស់​អ្នក​ខ្លះ​ទៀត បាន​មក​តាម​ក្រោយ

25. ឯ​ការ​ល្អ​វិញ ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ បើ​មាន​ការ​ល្អ​ណា​ដែល​មិន​ច្បាស់ នោះ​នៅ​តែ​លាក់​មិន​កំបាំង​ដែរ។

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 5