1. កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ
2. ឯស្ត្រីចាស់ៗទុកដូចម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្តីបរិសុទ្ធសព្វគ្រប់
3. ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយ
4. តែបើស្រីមេម៉ាយណាមានកូនចៅ នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួកផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្តាយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះ
5. រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្តីទូលអង្វរ និងសេចក្តីអធិស្ឋានទាំងយប់ទាំងថ្ងៃ
6. តែមេម៉ាយណាដែលនៅតែស្រើបស្រាល នោះទោះបើរស់នៅក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយ
7. ចូរហាមគេពីសេចក្តីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបានឡើយ
8. បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្តីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត
9. ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្ដីតែមួយផង