ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

គ្រូ​ក្លែង‌ក្លាយ

1. តែ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាក‌ចាក‌ចេញ​ពី​សេចក្តី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្តី​បង្រៀន​របស់​ពួក​អារក្ស

2. ដោយ‌សារ​ពុត​មាយា​របស់​ពួក​អ្នក ដែល​ពោល​តែ​ពាក្យ​កុហក ទាំង​មាន​បញ្ញា​ចិត្ត​រលាក

3. ព្រម​ទាំង​ហាម‌ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ ហើយ​ឲ្យ​ត្រូវ​តម​អាហារ ដែល​ព្រះ​បាន​បង្កើត​មក សំរាប់​ពួក​អ្នក​ជឿ និង​ពួក​អ្នក​ដែល​ស្គាល់​សេចក្តី​ពិត ឲ្យ​បាន​ទទួល​ដោយ​អរ​ព្រះ‌គុណ

4. ដ្បិត​សត្វ​ទាំង​អស់​ដែល​ព្រះ​ទ្រង់​បង្កើត​មក នោះ​សុទ្ធ​តែ​ល្អ ហើយ​មិន​ត្រូវ​ចោល​១​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ

5. ដ្បិត​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល ហើយ​សេចក្តី​អធិស្ឋាន។

អ្នក​បំរើ​ដ៏​ល្អ​របស់​ព្រះ‌អម្ចាស់

6. បើ​អ្នក​សំដែង​សេចក្តី​ទាំង​នេះ ដល់​ពួក​បង​ប្អូន​ឲ្យ​ស្គាល់ នោះ​អ្នក​នឹង​ធ្វើ​ជា​ជំនួយ​យ៉ាង​ល្អ របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ព្រះ‌បន្ទូល​នៃ​សេចក្តី​ជំនឿ និង​សេចក្តី​បង្រៀន​ដ៏​ល្អ​បាន​ចិញ្ចឹម​អ្នក ដោយ​អ្នក​បាន​កាន់​តាម​ស្មោះ​ចំពោះ​មែន

7. កុំ​ឲ្យ​ព្រម​ស្តាប់​អស់​ទាំង​រឿង​ល្បែង​របស់​ស្រី​ចាស់ៗ​ឡើយ ចូរ​បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ

8. ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ តែ​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ នោះ​ទើប​មាន​ប្រយោជន៍​គ្រប់​ជំពូក​វិញ ក៏​មាន​សេចក្តី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ខាង​នាយ​ផង

9. ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង

10. ដ្បិត​គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ខ្ញុំ​ខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ‌តិះដៀល ពី​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះ‌អង្គ​សង្រ្គោះ​នៃ​មនុស្ស​ទាំង‌ឡាយ មាន​មនុស្ស​ដែល​ជឿ​ជា​ដើម

11. ចូរ​ផ្តាំ​គេ​ពី​សេចក្តី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ

12. កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ សេចក្តី​ជំនឿ និង​សេចក្តី​បរិសុទ្ធ

13. ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន និង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក

14. កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្តី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ

15. ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក

16. ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្តី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្តី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។