គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 2:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សំលៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ

10. តែ​ឲ្យ​សំណំ​នឹង​ពួក​ស្ត្រី ដែល​រាប់​ខ្លួន​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដោយ​ការ​ប្រព្រឹត្ត​ល្អ​វិញ

11. ត្រូវ​ឲ្យ​ស្រីៗ រៀន​ដោយ​សំងាត់ ទាំង​ចុះ​ចូល​គ្រប់​ជំពូក

12. ខ្ញុំ​មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ ត្រូវ​ឲ្យ​គេ​នៅ​ដោយ​ស្រគត់‌ស្រគំ​ចុះ

13. ពី​ព្រោះ​ព្រះ​បាន​បង្កើត​លោក​អ័ដាម​មក​ជា​មុន រួច​មក​នាង​អេវ៉ា

14. ហើយ​មិន​មែន​លោក​អ័ដាម ដែល​ចាញ់​បញ្ឆោត​ទេ គឺ​ជា​ស្ត្រី​វិញ​ទេ​តើ ដែល​ចាញ់​បញ្ឆោត​នោះ ព្រម​ទាំង​រំលង​ច្បាប់​ផង

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 2