គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 2:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្តី​ពិត

5. ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​នោះ

6. ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់

7. ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ប្រាប់ និង​ជា​សាវក​ពី​ការ​នោះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ដល់​ពួក​សាសន៍​ដទៃ ដោយ​សេចក្តី​ជំនឿ និង​សេចក្តី​ពិត (ខ្ញុំ​និយាយ​តាម​សេចក្តី​ពិត​មិន​កុហក​ទេ)។

8. ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ពួក​ប្រុសៗ​លើក​ដៃ​បរិសុទ្ធ​ឡើង និង​អធិស្ឋាន​នៅ​គ្រប់​ទី​កន្លែង ដោយ​ឥត​ខឹង ឬ​ឈ្លោះ​ប្រកែក​ឡើយ

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 2