គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ថែស្សាឡូនីច 5:16-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ចូរ​អរ​សប្បាយ​ជានិច្ច

17. ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ

18. ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ

19. កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ

20. កុំ​ឲ្យ​មើល‌ងាយ​ការ​អធិប្បាយ​ឡើយ

21. ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹម​ត្រូវ

22. ចូរ​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់​គ្រប់​យ៉ាង។

23. សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង និង​វិញ្ញាណ ហើយ​រូប​កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក

24. ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។

សូមអានជំពូកពេញលេញ ១ ថែស្សាឡូនីច 5