គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 6:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ

2. «ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង

3. ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ‌អង្វែង​ទៅ។

4. ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់‌រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់‌តឿន​របស់​ព្រះ‌អម្ចាស់​វិញ។

5. អ្នក​បំរើ​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ‌ហ្វាយ​ខ្លួន​ខាង​សាច់​ឈាម ដោយ​គោរព​កោត‌ខ្លាច​ហើយ​ញាប់‌ញ័រ ព្រម​ទាំង​មាន​ចិត្ត​ទៀង​ត្រង់ ដូច​ជា​ដល់​ព្រះ‌គ្រីស្ទ

6. កុំ​បំរើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះ‌គ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត

7. ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ

សូមអានជំពូកពេញលេញ អេភេសូ 6