គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 3:9-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្តី​ប្រកប​ក្នុង​ការ​អាថ៌‌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ

10. ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយ‌សារ​ពួក​ជំនុំ

11. តាម​គំនិត​សំរេច​តាំង​ពី​អស់​កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង

12. ហើយ​ក្នុង​ទ្រង់ យើង​រាល់​គ្នា​ក៏​មាន​សេចក្តី​ក្លាហាន និង​ច្បាប់​ចូល​ដោយ​ទុក​ចិត្ត ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ទ្រង់​ដែរ

13. ហេតុ​នោះ​បាន​ជា​ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា កុំ​ឲ្យ​រសាយ​ចិត្ត​ដោយ​ការ​ដែល​ខ្ញុំ​រង​ទុក្ខ​លំបាក ជា​ការ​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​ការ​នោះ​ជា​សិរី‌ល្អ​ដល់​អ្នក​រាល់​គ្នា​ទេ។

14. ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​លុត​ជង្គង់ នៅ​ចំពោះ​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

15. ដែល​គ្រប់​ទាំង​គ្រួ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី មាន​នាម​ត្រកូល​ពី​ទ្រង់​មក

16. ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ តាម​សិរី‌ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង

សូមអានជំពូកពេញលេញ អេភេសូ 3