គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 3:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ហេតុ​នោះ​បាន​ជា​ប៉ុល​ខ្ញុំ ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ខ្ញុំ​ជាប់​គុក​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ជា​ពួក​សាសន៍​ដទៃ

2. គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​ការ​ត្រួត​ត្រា​របស់​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សំរាប់​អ្នក​រាល់​គ្នា​ថា

3. ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ការ​អាថ៌‌កំបាំង ដោយ​ការ​បើក​សំដែង ដូច​ជា​ខ្ញុំ​សរសេរ​យ៉ាង​ខ្លី​ពី​កាល​មុន​ដែរ

4. កាល​ណា​អ្នក​រាល់​គ្នា​មើល​សំបុត្រ​នោះ នោះ​នឹង​អាច​នឹង​យល់​ពី​ចំណេះ​ខ្ញុំ ខាង​ឯ​ការ​អាថ៌‌កំបាំង​របស់​ព្រះ‌គ្រីស្ទ​បាន

5. ជា​ការ​អាថ៌‌កំបាំង​ដែល​កាល​នៅ​អស់​ទាំង​គ្រា​ជាន់​មុន មិន​បាន​ប្រទាន​ឲ្យ​ពួក​មនុស្ស​ជាតិ​ស្គាល់​ដូច​ជា​បាន​សំដែង​មក​ឲ្យ​ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​ស្គាល់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​សព្វ​ថ្ងៃ​នេះ​ទេ

6. គឺ​ដែល​ពួក​សាសន៍​ដទៃ បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក​ជា​មួយ​គ្នា និង​ជា​រូប‌កាយ​ជា​មួយ​គ្នា ហើយ​ជា​អ្នក​ទទួល​ចំណែក​នៃ​សេចក្តី​សន្យា​របស់​ទ្រង់ ជា​មួយ​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ ដោយ‌សារ​ដំណឹង​ល្អ

សូមអានជំពូកពេញលេញ អេភេសូ 3