គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 7:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​លោក​ម៉ិល‌គីស្សា‌ដែក ស្តេច​ក្រុង​សាឡិម ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​នេះ ដែល​បាន​ទៅ​ជួប​នឹង​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​ត្រឡប់​ពី​វាយ​បំផ្លាញ​ពួក​ស្តេច​វិញ ក៏​បាន​ប្រទាន​ពរ​ដល់​លោក

2. ហើយ​លោក​អ័ប្រា‌ហាំ​បាន​យក​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អស់​ជូន​លោក នាម​ស្តេច​នោះ ដើម​ដំបូង​ស្រាយ​ថា ស្តេច​នៃ​សេចក្ដី​សុចរិត រួច​មក​ជា​ស្តេច​ក្រុង​សាឡិម គឺ​ថា ជា​ស្តេច​នៃ​សេចក្ដី​សុខ​សាន្ត

3. លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សាវតារ​ទេ ក៏​គ្មាន​ថ្ងៃ​កំណើត ឬ​ថ្ងៃ​ស្លាប់​ដែរ លោក​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ក៏​នៅ​ជា​សង្ឃ​ជា​រៀង​រាប​ដរាប​ត​ទៅ

4. ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង

សូមអានជំពូកពេញលេញ ហេព្រើរ 7