គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 6:12-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ឡើយ គឺ​ឲ្យ​ត្រាប់​តាម​ពួក​អ្នក ដែល​គ្រង​បាន​សេចក្ដី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្ត​ជឿ ហើយ​អត់‌ធន់​វិញ។

13. ដ្បិត​កាល​ព្រះ​បាន​សន្យា​នឹង​លោក​អ័ប្រា‌ហាំ នោះ​ពី​ព្រោះ​គ្មាន​អ្នក​ណា​ធំ​ជាង សំរាប់​ឲ្យ​ទ្រង់​បាន​ស្បថ​ដោយ​អ្នក​នោះ​ទេ បាន​ជា​ទ្រង់​ស្បថ​ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ​ថា

14. «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន»

15. ហើយ​លោក​បាន​ទទួល​សេចក្ដី​សន្យា​នោះ ដោយ​ព្រោះ​លោក​មាន​សេចក្ដី​អត់‌ធន់​ជា​យូរ

16. ដ្បិត​ឯ​មនុស្ស គេ​តែង​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច

17. ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​អ្នក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ

សូមអានជំពូកពេញលេញ ហេព្រើរ 6