គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 6:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ចូរ​ឲ្យ​យើង​ឈប់ ខាង​ឯ​សេចក្ដី​បថម​សិក្សា​នៃ​ព្រះ‌បន្ទូល​ព្រះ‌គ្រីស្ទ ហើយ​ខំ​ឲ្យ​បាន​ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ មិន​ត្រូវ​តាំង​សេចក្ដី​ដើម​នោះ​ជា​ថ្មី​ឡើង​វិញ ដូច​ជា​សេចក្ដី​ប្រែ​ចិត្ត​ចេញ​ពី​ការ​ស្លាប់ និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ

2. ហើយ​នឹង​សេចក្ដី​បង្រៀន​ពី​បុណ្យ​ជ្រមុជ ការ​ដាក់​ដៃ សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ និង​សេចក្ដី​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​អស់​កល្ប‌ជានិច្ច​នោះ​ឡើយ

3. បើ​សិន​ជា​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ នោះ​យើង​រាល់​គ្នា​នឹង​ធ្វើ​ការ​នោះ​ឯង

4. ដ្បិត​ឯ​ពួក​អ្នក​ដែល​បាន​ភ្លឺ​ម្តង ទាំង​ភ្លក់​អំណោយ​ទាន​នៃ​ស្ថាន‌សួគ៌ ក៏​បាន​ចំណែក​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

5. ហើយ​ភ្លក់​ព្រះ‌បន្ទូល​ដ៏​ល្អ​នៃ​ព្រះ និង​ការ​ឫទ្ធិ‌បារមី​របស់​បរលោក​នាយ

6. រួច​ធ្លាក់​ទៅ​វិញ នោះ​គ្មាន​ផ្លូវ​ណា​នឹង​នាំ​ឲ្យ​គេ​ប្រែ​ចិត្ត​ម្តង​ទៀត​ទេ ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួន​គេ​រួច​ទៅ​ហើយ ព្រម​ទាំង​ធ្វើ​ឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្តាល​ជំនុំ​ផង

សូមអានជំពូកពេញលេញ ហេព្រើរ 6