គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 5:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​ដំកើង​ព្រះ‌អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សំដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេ​តើ​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទ្រង់​ថា «ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»

6. ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​កល្ប‌ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក»

7. ហើយ​កាល​ទ្រង់​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ នោះ​ទ្រង់​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត‌ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់

8. ហើយ​ទោះ​បើ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ គង់​តែ​ទ្រង់​បាន​រៀន​ស្តាប់​បង្គាប់ ដោយ‌សារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ

9. រួច​កាល​ទ្រង់​បាន​គ្រប់​លក្ខណ៍​ហើយ នោះ​ទ្រង់​បាន​ត្រឡប់​ជា​មេ​បង្កើត នៃ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​ទ្រង់

10. ដោយ​ព្រះ​បាន​តាំង​ងារ​ទ្រង់​ជា​សំដេច​សង្ឃ តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក។

សូមអានជំពូកពេញលេញ ហេព្រើរ 5