គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 10:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដ្បិត​ឯ​ក្រឹត្យ‌វិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្ដី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ

2. ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ

3. តែ​យញ្ញ‌បូជា​ទាំង​នោះ​នាំ​ឲ្យ​រំឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ

4. ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ

5. ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀប‌ចំ​រូប‌កាយ​ឲ្យ​ទូល‌បង្គំ​វិញ

6. ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ

7. បាន​ជា​ទូល‌បង្គំ​ទូល​ថា មើល ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​មក​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ (សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូល‌បង្គំ នៅ​ក្នុង​គម្ពីរ​ហើយ)»

8. ក្រោយ​ដែល​មាន​ព្រះ‌បន្ទូល​ថា យញ្ញ‌បូជា និង​ដង្វាយ ហើយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ

សូមអានជំពូកពេញលេញ ហេព្រើរ 10