គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេព្រើរ 1:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​ម្តង​ទៀត កាល​ទ្រង់​ឲ្យ​ព្រះ‌រាជ‌បុត្រា​មក​ក្នុង​លោកីយ៍ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​អស់​ទាំង​ទេវតា​នៃ​ព្រះ​ថ្វាយ‌បង្គំ​ចុះ»

7. ខាង​ឯ​ពួក​ទេវតា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ទ្រង់​យក​ពួក​ទេវតា​របស់​ទ្រង់ ធ្វើ​ជា​វិញ្ញាណ ហើយ​ពួក​អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្តាត​ភ្លើង»

8. តែ​ខាង​ឯ​ព្រះ‌រាជ‌បុត្រា​វិញ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ឱ​ព្រះ​អើយ បល្ល័ង្ក​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត

9. ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់ ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់​បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់»

10. ហើយ​ថា «ឱ​ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ទ្រង់​បាន​បង្ក​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ

11. ឯ​របស់​ទាំង​នោះ​នឹង​សាប‌សូន្យ​ទៅ តែ​ទ្រង់​នឹង​គង់​នៅ​ជាប់​ដដែល របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក‌បំពាក់

12. ទ្រង់​នឹង​ឆ្មូល​ទៅ​ដូច​ជា​អាវ ហើយ​របស់​ទាំង​នោះ​ក៏​នឹង​ប្រែ​ក្លាយ​ទៅ តែ​ទ្រង់​នៅ​តែ​ដដែល ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ»

13. តើ​ទ្រង់​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​ទេវតា​ណា​មួយ​ថា «ចូរ​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ទុក​ជា​កំណល់​កល់​ជើង​ឯង»ដូច្នេះ​ឬ​ទេ

14. តើ​ពួក​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បំរើ ដែល​ទ្រង់​បាន​ចាត់​មក សំរាប់​ការ‌ងារ​ជួយ ដល់​ពួក​ដែល​ត្រូវ​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មរដក​ទេ​ឬ​អី។

សូមអានជំពូកពេញលេញ ហេព្រើរ 1