គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 9:7-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កណ្តូប​ទាំង​នោះ​មើល​ទៅ​ដូច​ជា​សេះ ដែល​រៀប​នឹង​ចូល​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មាន​មុខ​វា​ដូច​ជា​មុខ​មនុស្ស

8. ឯ​សក់​វា នោះ​ដូច​ជា​សក់​របស់​ស្រីៗ ហើយ​ធ្មេញ​វា​ដូច​ជា​ធ្មេញ​របស់​សត្វ​សិង្ហ

9. វា​ពាក់​អាវ​សឹក ដូច​ជា​អាវ​សឹក​ដែក ហើយ​សូរ​ស្លាប​វា ឮ​ដូច​ជា​សូរ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​ជា​ច្រើន បរ​ជំរត់​ទៅ​ច្បាំង

10. វា​ក៏​មាន​កន្ទុយ ហើយ​នឹង​ទ្រនិច​ដូច​ជា​ខ្យា‌ដំរី ឯ​អំណាច​វា ក៏​នៅ​ក្នុង​កន្ទុយ​នោះ សំរាប់​នឹង​ធ្វើ​ទុក្ខ​ដល់​មនុស្ស អស់​រវាង​៥​ខែ

11. វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុ‌លី‌យ៉ូន»វិញ

12. សេចក្ដី​វេទនា​ទី​១​បាន​កន្លង​ទៅ​ហើយ មើល មាន​សេចក្ដី​វេទនា​២​យ៉ាង មក​តាម​ក្រោយ​ទៀត។

13. ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ

សូមអានជំពូកពេញលេញ វិវរណៈ 9