ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

កូន​ចៀម​បក​ត្រា​ទី​ប្រាំ​ពីរ

1. កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថាន‌សួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង

2. រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ​ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ

3. មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក

4. នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ

5. រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរ‌លាន់ ផ្លេក‌បន្ទោរ និង​កក្រើក​ដី

6. រួច​ទេវតា​ទាំង​៧​ដែល​កាន់​ត្រែ​៧​នោះ ក៏​រៀប​នឹង​ផ្លុំ​ឡើង។

7. ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រិល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ និង​ស្មៅ​ទាំង​អស់​ផង។

8. ទេវតា​ទី​២​ក៏​ផ្លុំ​ឡើង នោះ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ​ជា​ភ្លើង បាន​បោះ​ទំលាក់​នៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​១​ភាគ​ក្នុង​៣​ក៏​ត្រឡប់​ទៅ​ជា​ឈាម

9. ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។

10. ទេវតា​ទី​៣​ក៏​ផ្លុំ​ឡើង នោះ​មាន​ផ្កាយ​១​យ៉ាង​ធំ​ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ក៏​ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​១​ភាគ​ក្នុង​៣ ហើយ​នឹង​លើ​អស់​ទាំង​រន្ធ​ទឹក

11. ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣ បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយ‌សារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។

12. ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។

13. រួច​ខ្ញុំ​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់​កណ្តាល​មេឃ ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វេទនា វេទនា វេទនា​ហើយ ដល់​អស់​មនុស្ស​ដែល​នៅ​ផែនដី ដោយ​ព្រោះ​សូរ​ត្រែ​របស់​ទេវតា​ទាំង​៣ ដែល​រៀប​នឹង​ផ្លុំ​ទៀត។