គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 6:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។

5. លុះ​បក​ត្រា​ទី​៣ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៣​ថា ចូរ​មក​មើល​ចុះ ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ខ្មៅ​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ជញ្ជីង​១​នៅ​ដៃ

6. រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា អង្ករ​ស្រូវ‌សាលី​១​នាលិ ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ។

7. លុះ​បក​ត្រា​ទី​៤ នោះ​ខ្ញុំ​ឮ​តួ​មាន​ជីវិត​ទី​៤​ថា ចូរ​មក​មើល​ចុះ

8. ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​សេះ​១​សម្បុរ​ស្លាំង ឯ​អ្នក​ដែល​ជិះ​មាន​ឈ្មោះ​ថា «សេចក្ដី​ស្លាប់» នៅ​ផែនដី​ផង។

សូមអានជំពូកពេញលេញ វិវរណៈ 6