គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 5:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង

2. រួច​ឃើញ​ទេវតា​១​ដ៏​ខ្លាំង​ពូកែ ប្រកាស​សួរ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ

3. តែ​គ្មាន​អ្នក​ណា​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី ដែល​អាច​នឹង​បើក​ក្រាំង​នោះ​បាន​ឡើយ សូម្បី​តែ​ក្រឡេក​មើល​ក៏​ពុំ​បាន​ផង

4. នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ

5. រួច​មាន​ចាស់‌ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស‌កែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។

6. ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ និង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក និង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី

7. កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក​ទៅ

8. លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ និង​ពួក​ចាស់‌ទុំ​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ

សូមអានជំពូកពេញលេញ វិវរណៈ 5