គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 21:11-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​កែវ​ចរណៃ

12. ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​១២

13. នៅ​ទិស​ខាង​កើត​មាន​ទ្វារ​៣ ខាង​ជើង​មាន​ទ្វារ​៣ ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​ខាង​លិច​មាន​ទ្វារ​៣​ដែរ

14. កំផែង​នៃ​ទី​ក្រុង​ក៏​មាន​ជើង​១២ ដែល​មាន​ឆ្លាក់​ឈ្មោះ ជា​ឈ្មោះ​ពួក​សាវក​របស់​ពួក​កូន​ចៀម​ទាំង​១២​នាក់។

15. ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ

16. ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់

17. ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ

18. កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណី‌ជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ

19. ជើង​កំផែង​បាន​តាក់‌តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណី‌ជោតិ ទី​២​មាន​ត្បូង‌កណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត

20. ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុត‌លឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក

សូមអានជំពូកពេញលេញ វិវរណៈ 21