គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 20:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ក៏​ឃើញ​ទេវតា​១ ចុះ​ពី​ស្ថាន​លើ​មក ទាំង​កាន់​កូន​សោ​ជង្ហុក​ធំ និង​ច្រវាក់​១​យ៉ាង​ធំ​នៅ​ដៃ

2. ទេវតា​នោះ​ក៏​ចាប់​នាគ​ចង​វា​ទុក​១​ពាន់​ឆ្នាំ គឺ​ជា​ពស់​ពី​ចាស់​បុរាណ ដែល​ជា​អារក្ស​ឈ្មោះ​ថា សាតាំង

3. ក៏​បោះ​វា​ចោល​ទៅ​ក្នុង​ជង្ហុក​ធំ ទាំង​ខ្ចប់ ហើយ​បិទ​ត្រា​ពី​លើ ដើម្បី​កុំ​ឲ្យ​វា​នាំ​អស់​ទាំង​សាសន៍ ឲ្យ​វង្វេង​ទៀត ទាល់​តែ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ទៅ ក្រោយ​នោះ​ត្រូវ​តែ​ស្រាយ​វា​លែង​បន្តិច។

4. ខ្ញុំ​ក៏​ឃើញ​បល្ល័ង្ក​ជា​ច្រើន និង​ពួក​អ្នក​ដែល​អង្គុយ​លើ ហើយ​មាន​អំណាច​បាន​ប្រគល់ ដល់​អ្នក​ទាំង​នោះ ឲ្យ​ជំនុំ‌ជំរះ នោះ​ព្រលឹង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​កាត់​ក្បាល ដោយ​ព្រោះ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ ហើយ​ដោយ​ព្រោះ​ព្រះ‌បន្ទូល​នៃ​ព្រះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​សត្វ​នោះ ឬ​រូប​វា ក៏​មិន​បាន​ទី​សំគាល់​វា នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ​ឡើយ អ្នក​ទាំង​នោះ​បាន​រស់​វិញ ហើយ​ក៏​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​១​ពាន់​ឆ្នាំ

សូមអានជំពូកពេញលេញ វិវរណៈ 20