គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 19:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក ខ្ញុំ​ឮ​សំឡេង​យ៉ាង​ខ្លាំង របស់​មនុស្ស​១​ហ្វូង​ដ៏​ធំ នៅ​លើ​ស្ថាន‌សួគ៌​ថា ហាលេ‌លូយ៉ា សេចក្ដី​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ

2. ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ

3. ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេ‌លូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​កល្ប‌ជានិច្ច​រៀង​រាប​ត​ទៅ

4. ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ និង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ចំពោះ​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេ‌លូយ៉ា

5. រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បំរើ​ទ្រង់ និង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

6. នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ

7. ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច

សូមអានជំពូកពេញលេញ វិវរណៈ 19